Matthew 6

ព្រះយេស៊ូបង្រៀនអំពីការចែកទាន

1ប៉ុន្ដែ​ចូរ​ប្រយ័ត្នកុំបង្ហាញសេចក្ដីសុចរិត​របស់​អ្នករាល់គ្នានៅមុខមនុស្សដើម្បី​ឲ្យ​តែ​គេឃើញ​ប៉ុណ្ណោះ​បើមិនដូច្នោះទេ​អ្នករាល់គ្នា​គ្មានរង្វាន់ពី​ព្រះ​វរបិតា​របស់​អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌​នោះ​ឡើយ 2ដូច្នេះពេលអ្នកចែកទាន​ចូរ​កុំផ្លុំត្រែ
«ផ្លុំ​ត្រែ​»​ គឺ​ជា​សកម្ម​ភាព​មួយ​ប្រកាស​អួត​ឲ្យ​គេ​ដឹង​អំពី​ការ​ល្អ​ដែល​ខ្លួន​កំពុង​ធ្វើ​។​
​ដើម្បី​ចេញ​មុខដូចជា​ពួក​មនុស្សមានពុត​បាន​ធ្វើនៅក្នុងសាលាប្រជុំនិងនៅតាមផ្លូវដើម្បីឲ្យគេសរសើរ​ខ្លួន​នោះ​ទេ។ ​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​គេ​មានរង្វាន់​របស់​គេហើយ
3ប៉ុន្ដែពេលអ្នកចែកទាន​ចូរ​កុំ​ឲ្យ​ដៃឆ្វេង​របស់​អ្នកដឹងការ​ដែល​ដៃ​ស្ដាំ​របស់​អ្នកធ្វើឡើយ 4ដើម្បីឲ្យ​ការ​ចែកទាន​របស់​អ្នកស្ងាត់កំបាំងហើយ​ព្រះ​វរបិតា​របស់​អ្នក​ដែល​មើលឃើញនៅទីស្ងាត់កំបាំង​នឹង​ប្រទានរង្វាន់​ដល់​អ្នក

ព្រះយេស៊ូបង្រៀនអំពីការអធិស្ឋាន

5នៅពេល​អ្នករាល់គ្នា​អធិស្ឋាន​ចូរ​កុំធ្វើដូចជា​ពួក​មនុស្សមានពុតព្រោះ​ពួកគេ​ចូលចិត្ដឈរអធិស្ឋាននៅក្នុងសាលាប្រជុំនិង​ទី​សាធារណៈ​ដើម្បី​ឲ្យ​គេមើលឃើញ​ដ្បិត​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​គេ​មានរង្វាន់​របស់​គេហើយ 6ផ្ទុយទៅវិញពេលអ្នកអធិស្ឋាន​ចូរ​ទៅក្នុងបន្ទប់ស្ងាត់បិទទ្វារ​ហើយ​អធិស្ឋាន​ទៅ​ព្រះ​វរបិតាដែលគង់នៅទីស្ងាត់កំបាំងនោះ​ព្រះ​វរបិតាដែលទតឃើញនៅទីស្ងាត់កំបាំង​នឹង​ប្រទានរង្វាន់​ដល់​អ្នក 7ហើយនៅពេល​អធិស្ឋាន​ចូរ​កុំ​និយាយ
«និយាយប៉ប៉ាច់ប៉ប៉ោច» និយាយច្រំដែលៗមិនដាច់សូរ។
ប៉ប៉ាច់ប៉ប៉ោចដូចសាសន៍ដទៃព្រោះ​គេ​គិតថា​ព្រះ​របស់​គេ​សំដីដ៏ហូរហៀរ​របស់​គេ
8ដូច្នេះកុំ​ធ្វើ​ដូចពួកគេឡើយដ្បិត​ព្រះ​វរបិតាជ្រាប​ពី​សេចក្ដីត្រូវការរបស់អ្នករាល់គ្នាមុនអ្នករាល់គ្នាទូលសុំទៅទៀត

9ដូច្នេះ​ចូរ​អ្នករាល់គ្នាអធិស្ឋានដូចនេះ​ថា

«ឱ​ព្រះ​វរបិតា​នៃ​យើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ! ​សូម​ឲ្យ​ព្រះ​នាម​របស់​ព្រះអង្គ​បាន​បរិសុទ្ធ
10សូមឲ្យ​រាជ្យ
«រាជ្យ» ភាសាដើមជាពាក្យ «នគរ»។ មាន​នៅ​ក្នុង ៦:១៣ ដែរ។​
​របស់​ព្រះអង្គ​បាន​មកដល់​សូម​ឲ្យ​បំណងព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ

11សូម​ប្រទានអាហារប្រចាំថ្ងៃ​ដល់​យើងខ្ញុំ​នៅ​ថ្ងៃនេះ

12សូម​លើកលែងទោសកំហុសយើងខ្ញុំដូចជាយើងខ្ញុំ​បាន​លើកលែងទោស​ដល់​អស់​អ្នកដែលធ្វើខុស​នឹង​យើងខ្ញុំដែរ

13សូម​កុំបណ្ដោយយើងខ្ញុំឲ្យទៅក្នុងសេចក្ដីល្បួងប៉ុន្ដែ​សូម​ប្រោសយើងខ្ញុំឲ្យរួចពីសេចក្ដីអាក្រក់
«សេចក្ដីអាក្រក់» ឬមានន័យថា «អារក្សសាតាំង»។
វិញ​[
«ដ្បិតរាជ្យ...អាមែន» នៅក្នុងឯកសារដើមខ្លះគ្មានផ្នែកនេះទេ។
​ដ្បិត​រាជ្យ​ព្រះចេស្ដា​និង​សិរីល្អ​ជា​របស់​ព្រះអង្គ​នៅ​អស់កល្ប​ជានិច្ច​អាម៉ែន​]។

14ដ្បិតបើ​អ្នករាល់គ្នា​លើកលែងទោសកំហុស​ដល់​មនុស្ស​នោះ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​នឹង​លើកលែងទោស​ដល់​អ្នករាល់គ្នាដែរ 15ប៉ុន្ដែបើ​អ្នករាល់គ្នា​មិនលើកលែងទោស​ដល់​មនុស្សទេ​នោះ​ព្រះ​វរបិតា​របស់​អ្នករាល់គ្នា​ក៏​មិនលើកលែងទោសកំហុស​របស់​អ្នករាល់គ្នាដែរ

ព្រះយេស៊ូបង្រៀនអំពីការតមអាហារ

16នៅពេល​អ្នករាល់គ្នា​តមអាហារ​ចូរ​កុំធ្វើមុខក្រៀមដូចជា​ពួក​មនុស្សមានពុតឲ្យសោះ​ពួកគេ​បង្ហាញ​ទឹកមុខស្រពោនដើម្បី​ឲ្យ​មនុស្សមើលឃើញ​ថា​ពួកគេ​កំពុង​តមអាហារ។ ​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​ពួកគេ​មានរង្វាន់​របស់​ពួកគេហើយ 17ដូច្នេះនៅពេល​អ្នកតមអាហារ​ចូរ​លុបលាង
«លុប​លាង​មុខ​ ហើយ​លាប​ប្រេង​លើ​ក្បាល​»​ ពួក​យូដា​តែង​រោយ​ផេះ​នៅ​លើ​ក្បាល​នៅ​ពេល​គេ​តម​ ដើម្បី​បង្ហាញ​អ្នក​ដទៃ​ថា​ខ្លួន​កំពុង​តម​។​
មុខហើយលាបប្រេង​លើ​ក្បាលចុះ
18ដើម្បីកុំ​ឲ្យ​អ្នក​បង្ហាញ​ដល់​មនុស្សថា​អ្នក​កំពុង​តមអាហារប៉ុន្ដែ​បង្ហាញ​ដល់​ព្រះវរបិតា​របស់​អ្នកដែលគង់នៅទីស្ងាត់កំបាំងវិញហើយ​ព្រះ​វរបិតា​របស់​អ្នក​ដែល​ទតឃើញនៅក្នុងទីស្ងាត់កំបាំង​នឹង​ប្រទានរង្វាន់​ដល់​អ្នក

ព្រះយេស៊ូបង្រៀនអំពីទ្រព្យសម្បត្ដិនៅផែនដី

19ចូរ​កុំសន្សំទ្រព្យសម្បត្ដិ​សម្រាប់​ខ្លួននៅផែនដីឲ្យសោះ​ដ្បិត​ជាកន្លែង​ដែល​មាន​កណ្ដៀរនិងច្រែះ​ស៊ី​បំផ្លាញហើយជាកន្លែង​ដែល​មាន​ចោរគាស់ទម្លាយចូលលួចផង 20ដូច្នេះចូរ​សន្សំទ្រព្យសម្បត្ដិ​សម្រាប់​ខ្លួននៅស្ថានសួគ៌​ដ្បិត​ជាកន្លែងគ្មានកណ្ដៀរគ្មានច្រែះស៊ីបំផ្លាញហើយ​ក៏​ជាកន្លែងគ្មានចោរគាស់ទម្លាយចូលលួចដែរ 21ដ្បិតទ្រព្យសម្បត្ដិ​របស់​អ្នកនៅកន្លែងណាចិត្ដ​របស់​អ្នកក៏នៅទីនោះដែរ 22ភ្នែកជាចង្កៀង​នៃ​រូបកាយដូច្នេះបើភ្នែក​របស់​អ្នកភ្លឺល្អ​នោះ​រូបកាយ​របស់​អ្នកទាំងមូលនឹងភ្លឺដែរ 23ប៉ុន្ដែបើភ្នែក​របស់​អ្នកមិនល្អ​នោះ​រូបកាយ​របស់​អ្នកទាំងមូល​នឹង​ត្រលប់ជាងងឹតសូន្យសុងហើយបើពន្លឺក្នុង​ខ្លួន​របស់​អ្នកជាសេចក្ដីងងឹតទៅហើយ​ចុះ​សេចក្ដីងងឹត​នឹង​ទៅជា​សូន្យសុង​យ៉ាងណាទៅទៀត!

24គ្មាន​អ្នកណា​អាច​បម្រើ​ចៅហ្វាយពីរបានទេដ្បិត​អ្នកនោះ​នឹង​ស្អប់មួយស្រលាញ់មួយស្មោះត្រង់​នឹង​មួយហើយមើលងាយមួយទៀត។ ​អ្នករាល់គ្នា​មិន​អាច​បម្រើព្រះជាម្ចាស់ផង​បម្រើ​ទ្រព្យសម្បត្ដិ​ផង​បានទេ

ព្រះយេស៊ូបង្រៀនកុំឲ្យខ្វល់ខ្វាយ

25ដូច្នេះ​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថាកុំខ្វល់ខ្វាយ​នឹង​ជីវិត​និង​អ្វី​ដែល​ត្រូវ​បរិភោគ​ឬ​ផឹក​នោះ​ឡើយ​ហើយ​ក៏​កុំ​ខ្វល់ខ្វាយ​នឹង​រូបកាយ​ថា​ត្រូវ​ស្លៀកពាក់អ្វីដែរ​តើ​ជីវិតមិនវិសេសជាងអាហារហើយរូបកាយមិន​វិសេស​ជាង​សម្លៀកបំពាក់ទេ​ឬ? 26ចូរមើលសត្វស្លាប​លើ​មេឃដ្បិតពួកវាមិន​បាន​សាបព្រោះច្រូតកាត់ប្រមូលផលដាក់ជង្រុកទេប៉ុន្ដែ​ព្រះ​វរបិតា​របស់​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​បាន​ចិញ្ចឹមពួកវា​តើ​អ្នករាល់គ្នាគ្មានតម្លៃលើសពួកវាទេ? 27ក្នុងចំណោមអ្នករាល់គ្នា​តើ​អ្នក​ដែល​ខ្វល់ខ្វាយអាចបន្ថែមកំពស់ខ្លួនឯង​បាន​មួយហត្ថ
«ហត្ថ» ខ្នាតរង្វាស់ប្រវែងសម្រាប់ជាងឈើពីបុរាណ ស្មើនឹងកន្លះម៉ែត្រ។
​ដែរ​ឬទេ?
28ហេតុអ្វីបានជា​អ្នករាល់គ្នា​ខ្វល់ខ្វាយនឹងសម្លៀកបំពាក់យ៉ាងដូច្នេះ? ​ចូរ​សង្កេតមើលផ្កាព្រៃ​នៅតាម​វាល​ពួកវា​ដុះឡើងយ៉ាងដូចម្ដេច​ពួកវា​មិនធ្វើការត្បាញរវៃអ្វីឡើយ 29ប៉ុន្ដែខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​សូម្បីតែ​ស្ដេច​សាឡូម៉ូន​ដែល​មាន​សិរីរុងរឿងគ្រប់យ៉ាង​ក៏​ស្លៀកពាក់មិន​បាន​ស្អាត​ដូចជា​ផ្កា​មួយទង​ក្នុងចំណោម​ផ្កា​ទាំងនេះផង 30បើព្រះជាម្ចាស់តុបតែងស្មៅ​នៅតាម​វាល​ដែល​ដុះ​នៅថ្ងៃនេះហើយថ្ងៃស្អែក​ត្រូវ​បោះទៅក្នុងឡភ្លើងយ៉ាងនោះទៅហើយ​ឱ​មនុស្ស​មានជំនឿតិចអើយ! ​តើ​ព្រះអង្គ​មិន​ធ្វើ​ឲ្យ​អ្នករាល់គ្នាវិសេសជាង​នោះ​ទេ​ឬ? 31ដូច្នេះកុំខ្វល់ខ្វាយថា​ត្រូវ​បរិភោគអ្វីផឹកអ្វីស្លៀកពាក់អ្វីឡើយ 32ដ្បិតសាសន៍ដទៃស្វែងរក​របស់​ទាំងអស់នេះ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​បាន​ជ្រាបថា​អ្នករាល់គ្នា​ក៏​ត្រូវការ​របស់​ទាំងអស់នេះ​ដែរ។ 33ចូរស្វែងរកនគរព្រះជាម្ចាស់និង​សេចក្ដី​សុចរិត​របស់​ព្រះអង្គជាមុននោះ​ព្រះជាម្ចាស់​នឹង​បំពេញគ្រប់សេចក្ដីត្រូវការ​របស់​អ្នករាល់គ្នា 34ដូច្នេះចូរ​កុំខ្វល់ខ្វាយពីថ្ងៃស្អែកឡើយ​រឿង​ថ្ងៃស្អែកចាំគិត​ថ្ងៃស្អែក​ដ្បិត​បញ្ហា​មួយថ្ងៃៗល្មមគ្រប់គ្រាន់ហើយ
Copyright information for KhmKCB